សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

ជនរងគ្រោះ​ដោយសារ​ទឹក​អាស៊ីត ក្លាយ​ជា​សេដ្ឋី

Give our kids a better deal
នាង សូ​ណា​លី មូ​ឃឺ​ជី មុន​និង​ក្រោយ​ការ​រងទឹក​អាស៊ី​ដ
ជនរងគ្រោះ​ពី​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​តាំងពី​វ័យ​ជំទង់​ដ៏​ក្លាហាន​មួយរូប​បាន​ឈ្នះ​រង្វាន់​ធំ​លើ​កម្មវិធី​ឆ្លើយ​សំណួរ​របស់​ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ឥណ្ឌា​។​

​នាង សូ​ណា​លី មូ​ឃឺ​ជី (Sonali Mukherjee) ត្រូវបាន​បំផ្លាញ​រូបរាង​ទាំង​ស្រុង​ដោយ​ការវាយប្រហារ​ទឹក​អាស៊ីត ដែល​បាន​កើតឡើង​នៅពេល​នាង​ទើប​មាន​អាយុ ១៧ ឆ្នាំ ហើយ​ចាប់តាំងពី​ពេលនោះ​មក​គ្រួសារ​របស់​នាង​បាន​ចំណាយលុយ​ទាំងអស់​ដើម្បី​ព្យាបាល​នាង​។​

​ប៉ុន្តែ​ជនរងគ្រោះ​វ័យ ២៧ ឆ្នាំ​មក​ពី​ទីក្រុង​ញូវដែលី​រូបនេះ នឹង​មាន​លទ្ធភាព​ចេញថ្លៃ​វះកាត់​កែ​មុខមាត់​ក្នុងដំណាក់កាល​បន្ទាប់​ទៀត ក្រោយ​ពី​ឈ្នះ​រង្វាន់​ធំ​ក្នុង​កម្មវិធី "​តើ​នរណា​ចង់​ក្លាយ​ជា​មហាសេដ្ឋី​?" (Who Wants to be a Millionaire?) របស់​ឥណ្ឌា​។​

​នាង​សូ​ណា​លី ត្រូវ​បាន​វាយប្រហារ​ដោយ​ប្រុស​ក្បត់ចិត្ត និង​មិត្តស្រី​របស់​ប្រុស​ក្បត់ចិត្ត​នោះ បាន​ឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ចំនួន ២៥ លាន​រូពី ស្មើនឹង ៤៨.០០០ ដុល្លារ ខណៈ​ដែល​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ជាមួយនឹង​តួ​ស្រី​បូលីវូដ និង​ជា​អតីត​បវរកញ្ញា នាង ឡា​រ៉ា ដាត់ថា (Lara Dutta) ។​

​ពិធីករ​របស់​កម្មវិធី​គឺ​លោក អា​មី​តាប់ បាច់​ចាន់ (Amitabh Bachchan) ដែល​គេ​ស្គាល់​ថា Big B ក្នុង​ឥណ្ឌា​នោះ បាន​កោតសរសើរ​ចំពោះ​ភាពក្លាហាន​របស់​នាង​សូ​ណា​លី ដែល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នេះ​។​

​លោក បាន​និយាយថា "​ដោយ​មិន​ទទួលបាន​យុត្តិធម៌ នាង​បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​បញ្ចប់ជីវិត​របស់​នាង ។ ដោយ​សម្លាប់​ខ្លួន​មិន​បាន​ទៀត ព្រោះតែ​ការធ្វើអត្តឃាត​គឺ​ជា​ទង្វើ​ខុស​ច្បាប់​របស់​ប្រទេស​នោះ នាង​ក៏​សម្រេចចិត្ត​មិន​បន្ត​ស្ងៀមស្ងាត់ និង ឈឺចាប់​តទៅ​ទៀត​ឡើយ ។ សាច់​រឿង​របស់​នាង​គឺជា​ការជំរុញ​ទឹកចិត្ត​ដ៏​ប្រសើរ​មួយ​" ។​

​នាង​សូ​ណា​លី ដែល​ទទួល​ការវះកាត់​ចំនួន ២២ ដង​ចាប់តាំងពី​ការវាយប្រហារ​ឆ្នាំ ២០០៣ មក បាន​និយាយថា ការ​ឈ្នះ​រង្វាន់​ធំ​នេះ​គឺជា​ការព្យាបាល​ពេញលេញ​សម្រាប់​របួស​របស់​នាង​៕