ព្រះសីហនុ៖ ទណ្ឌិតជាច្រើននាក់ត្រូវបានឆ្មាំពន្ធនាគារដឹកតាមរថយន្តរហេតរហូតពាសពេញទីក្រុងព្រះសីហនុ ដើម្បីបង្អូតភ្ញៀវទេសចរ ព្រោះតែផលប្រយោជន៍លោកមេគុក គឺគេបានប្រើអ្នកទោសជួយដឹកគ្រែ យកមកដាក់នៅផ្ទះរបស់គាត់ចំថ្ងៃបុណ្យគ្រីស្តម៉ាស់ ដែលប្រការបែបនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង។
អ្នកក្រុងព្រះសីហនុបាននិយាយថា ទីក្រុងព្រះសីហនុជាទីក្រុងទេសចរណ៍មួយដែលអន្តរជាតិ គេកំពុងផ្តោតអារម្មណ៍ ដោយពួកគេគិតថា នឹងមានអ្វីប្លែកៗនៅទីក្រុងឆ្នេរសមុទ្រដ៏ស្រស់បំព្រងមួយនេះ ប៉ុន្តែអកុសលពេលភ្ញៀវទេសចរគេមកដល់ ឃើញតែមនុស្សពាក់អាវខៀវខោខៀវជិះលើរថយន្ត មានអ្នកការពារប្រដាប់ដោយកាំភ្លើងវែងខ្លីច្រងេងច្រង៉ាងទៅវិញ ស្របពេលប្រទេសគេមិនដែលឃើញមានអ្នកទោសចេញក្រៅឃុំបែបនេះផង ក៏បង្កើតជាអារម្មណ៍ភ័យខ្លាចមួយជាក់ជាមិនខាន។
សកម្មភាពដ៏ខុសឆ្គងនេះ ក៏សូមស្នើដល់ប្រធានពន្ធនាគារខេត្តព្រះសីហនុ មេត្តាគប្បីកែទម្លាប់ចាស់នេះចោលទៅ តើខ្វះអ្វីកម្មករប្រើប្រាស់នោះ។ ទាក់ទិននឹងករណីនេះដែរ ឆ្មាំគុកម្នាក់ក្នុងចំណោមពួកគាត់ ៤ នាក់ ប្រដាប់ដោយអាវុធវែង ការពារអ្នកទោស និងនាំអ្នកទោសចេញក្រៅឃុំនោះ បាននិយាយអះអាងថា នេះជាបញ្ជាលោកនាយឲ្យខ្ញុំនាំអ្នកទោសដឹកគ្រែយកមកដាក់ផ្ទះគាត់ប៉ុណ្ណោះ មិនមានអ្វីប្លែកទេ នេះជាទម្លាប់យូរយារមកហើយ ។ លោក ផល ប្រធានមេគុកខេត្តព្រះសីហនុ បើមិនបានប្រើអ្នកទោស គឺលោក ផល នៅមិនសុខទេ អាងលោកជាមេគុកចង់ប្រើអ្នកទោសស្រេចតែចិត្ត ឬមូយលោកខ្លាចអស់លុយមិនហានជូលកម្មករលោកអាងអំណាចជាមេគុក៕
No comments:
Post a Comment
yes