សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

សូមទស្សនាការផ្សាយផ្ទាល់ពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ



Tuesday, December 25, 2012

រាជវង្ស​មួយ​អង្គ​​ទិវង្គត

121225_02a
អ្នក​កាន់​ទុក្ខ​ក្នុង​ពិធី​បុណ្យ​សព នៅ​វត្ត​ថាន់ កាល​ពី​ម្សិល​មិញ​

ភ្នំពេញៈ ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ អតីត​មេបញ្ជាការ​កងទ័ព​អាកាស នៅ​ក្នុង​របប​លោក​សេនា​ប្រមុខ លន់ នល់ បាន​ចូល​ទិវង្គត កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ព្រះជន្ម​៧៧​ វស្សា ​ដោយ​ជំងឺ​គាំង​បេះដូង។
អ្នក​អង្គ​ម្ចាស់​ក្សត្រី នរោត្តម សោមា ព្រះ​ជន្ម ៤៣ វស្សា ដែល​ជា​បុត្រី របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម វ៉ាត់ វ៉ានី ដែល​បាន​យាង​ចូល​ទិវង្គត មាន​ឲ្យ​ដឹង​ថា ព្រះបិតា​របស់​ទ្រង់ បាន​ចាប់​ផ្ដើម​មាន​សុខភាព​មិន​ស្រួល​ ដោយ​សារ​ជំងឺ​បេះដូង។
សព​របស់​ទ្រង់ ត្រូវ​តម្កល់​ទុក នៅ​ឯ​កន្លែង​បូជា​សព​ នៅ​ក្នុង​វត្ត​ថាន់​ ក្នុង​ខណ្ឌ​ចំការមន​។ ព្រះ​អង្គ​ម្ចាស់​នរោត្តម​ វ៉ាត់ វ៉ានី ​មាន​បុត្រ ៦​ អង្គ។ រាជ​បុត្រ​ភាគ​ច្រើន រស់​នៅ​សហរដ្ឋ​អាមេរិក​។
អ្នក​អង្គ​ម្ចាស់​ ក្សត្រី​ សោម៉ា​បាន បន្ថែម​ថា​៖ «ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្ដម​ សីហមុនី ព្រះ​អង្គ បាន​យាង​ទៅ​ចូល​រួម​ពិធីបុណ្យ​ព្រះ​សព​នេះ កាល​ពី​យប់​មិញ»។

ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ជា​ក្មួយ​ប្រុស របស់​ព្រះ​អង្គ​ម្ចាស់​ វ៉ាត់ វ៉ានី មាន​បន្ទូល​ថា ព្រះ​អង្គ​ម្ចាស់​ វ៉ាត់ វ៉ានី ធ្លាប់​ធ្វើ​ជា​អគ្គមេ​បញ្ជា​ការ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ទ័ព​អាកាស​ នៅ​ក្នុង​របប​លន់ នល់ ហើយ​បន្ទាប់​មក​ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​អាមេរិក ក្នុង​ឆ្នាំ​១៩៧៥។ ព្រះ​អង្គ​ជា​តួ​អង្គ​មួយ ​ដែល​បាន​ដង្ហែ​តាម​ព្រះ​បាទ​សម្តេច​ព្រះ នរោត្ដម សីហនុ​ ដែល​បាន​បង្កើត​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ឆ្នាំ​១៩៨៥​។
ព្រះ​អង្គ​ម្ចាស់​ចក្រី នុពល ​បាន​មាន​បន្ទូល​ថា៖ «​តាង​នាម​ឲ្យ​ព្រះ​រាជ​វង្សានុវង្ស ទូល​ព្រះ​បង្គំ​ យើង​ខ្ញុំ​ សូម​សម្ដែង​នូវ​ការ​សោកស្ដាយ ​ឥត​ឧបមា​ ចំពោះ​ការ​បាត់​បង់​នូវ​សែ​ព្រះ​រាជវង្ស​មួយ​អង្គ​ទៀត បន្ទាប់​ពី​បាត់បង់​ព្រះ​មហាវីរក្សត្រ​ ព្រះ​បាទ​ នរោត្ដមសីហនុ ​ដែល​ទ្រង់​បាន​សោយ​ព្រះ​ទិវង្គត នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ»៕