សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

ដី​ធំៗ​តាម​​មាត់​ទន្លេ​​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ

121220_09
ដី​នៅ​ក្បែរ​ស្ថានទូត​ប្រទេសអូស្រ្តាលី ត្រូវ​បាន​ទុក​ទំនេរចោល​ 

មាន​ដី​ឡូត៍​ធំៗ​ជា​ច្រើន​នៅ​តំបន់​មុខ និង​ក្រោយ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​បាន​ទុក​ទំនេរ​ជា​យូរ​មក​ហើយ​បើ​ទោះ​បី​ដី​ទាំង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ជា​អគារ​និង​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ក្តី​ប៉ុន្តែ​មួយ​ទសវត្សរ៍​កន្លង​មក​ក៏​គម្រោង​ទាំង​នោះ​នៅ​តែ​ស្ថិត​ក្នុង​គម្រោង​ខ្យល់​ដដែល។
លោក ស៊ឹង ប៊ុណ្ណា អគ្គ​នាយក​ក្រុមហ៊ុន​ប៊ុណ្ណា រៀលធីគ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា បាន​និយាយ​ថា​ដី​ទាំង​នោះ​ពិត​ជា​នៅ​ទំនេរ​នៅ​ពេល​វា​ស្ថិត​នៅ​ចំ​របត់​នៃ​សង្គម​ថា​តើ​យើង​គួរ​គ្រប់​គ្រង​អចលន​ទ្រព្យ​ដែល​ទំនេរ​ឬ​ក៏​ធ្វើ​បែប​ណា​។​ហេតុ​នេះ​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ជំរុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ព្រម​ទាំង​ការពារ​អ្នក​វិនិយោគ​។​លោក​បន្ត​ថា​ប្រសិន​បើ​ដី​ទាំង​នោះ​គ្មាន​ការ​អភិវឌ្ឍ​គេ​អាច​ចាប់​បង្ខំ​ឬ​ដាក់​ទោស​ទណ្ឌ​តាម​រូបភាព​ផ្សេងៗ​ទៅ​លើ​អ្នក​កាន់​កាប់​ដី​ធ្លី​ទាំង​នោះ​ជា​ជាង​ទុក​ឲ្យ​ដី​ទំនេរ​ចោល​យូរ​បែប​នេះ​។

លោក​ថ្លែង​ថា​៖​«​រាជ​រដ្ឋាភិបាល​កម្ពុជា​គួរ​គិត​ពី​រឿង​នេះ​ព្រោះ​វា​អាច​នឹង​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​យឺត​ដែល​ប្រៀប​ដូចជា​មាន​តែ​ហាង​ឆេង​តែ​គិត​លេខ​មិន​ចេញ​គឺ​ដូចជា​ម៉ាស៊ីន​គិត​លេខ​អស់​ថ្ម​អ៊ីចឹង»​។​លោក​បាន​បន្ត​ថា​៖​«​ដី​ទាំង​នោះ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​កណ្តាល​រាជធានី​និង​មាន​ដង់ស៊ីតេ​ប្រជាជន​ច្រើន​ឲ្យ​តែ​អភិវឌ្ឍ​អ្វី​មួយ​ជា​ការ​ល្អ​ព្រោះ​ការ​ទុក​ដី​ទំនេរ​យូរ​មិន​ខុស​ពី​ផ្ទះ​ធ្វើ​រួច​ទុក​ចោល​នាំ​ឲ្យ​មាន​ធូលី​ពុកផុយ​និង​អាច​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​រស់​នៅ​នោះ​ទេ​»​។
លោក ប៊ុណ្ណា បាន​ប្រាប់​ទៀត​ថា​ដី​នៅ​ម្តុំ​មាត់​ទន្លេ​ទាំង​នោះ​មាន​តម្លៃ​ចាប់​ពី​១.៥០០​ដល់​២.៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។
លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​អចលន​ទ្រព្យ​វីអឹមស៊ី​មាន​ប្រសាសន៍​ថា​តាម​លោក​ដឹង​ដី​ទាំង​នោះ​សុទ្ធ​តែ​មាន​គម្រោង​អភិវឌ្ឍន៍​រួច​ហើយ ប៉ុន្តែ​ម្ចាស់​គម្រោង​ទាំង​នោះ​ប្រហែល​ជា​រង់​ចាំ​មើល​ស្ថានភាព​សេដ្ឋកិច្ច​។ ប៉ុន្តែ​បើ​ដី​ទុក​ទំនេរ​ចោល​យូរ​បែប​នេះ​មិន​ល្អ​ឡើយ សម្រាប់​មុខ​មាត់​ប្រទេស​ក៏​ដូច​ជា​ការ​ខាត​បង់​សេដ្ឋកិច្ច​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ប្រសិន​បើ​គម្រោង​ទាំង​នោះ​ចាប់​ផ្តើម​វា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​ផ្តល់​ការងារ​ធ្វើ​ដល់​ពលករ​និង​ផ្តល់​សោភណ​ភាព​ដល់​រាជធានី​របស់​យើង​ទៀត​ផង​។
លោក​អះអាង​ថា​៖​«​ខ្ញុំ​ដឹង​ថា​ដី​ទាំង​នោះ​សុទ្ធ​តែ​មាន​គម្រោង​សាង​សង់​អស់​ហើយ ប៉ុន្តែ​បើ​មិន​សង់​បែប​នេះ​គួរ​តែ​លក់​ចេញ​។ ដី​នៅ​ទី​នោះ​បើ​សង់​អាផាតមិន ឬ​សណ្ឋាគារ កម្ពស់​២០​ជាន់​ក៏​អាច​ផ្តល់​ចំណូល​១ខែ​ពី​៣០.០០០​ទៅ​៤០.០០០​ដុល្លារ​ដែរ»។​លោក​បន្ត​ថា​៖​«​ដី​ទាំង​នោះ​ស្ថិត​នៅ​ចំ​ទីតាំង​ល្អ​ប្រសិន​បើ​មាន​គម្រោង​អភិវឌ្ឍន៍​វា​នឹង​ដំណើរ​ការ​ល្អ​ហេតុ​នេះ​ដី​ទាំង​នោះ​មិន​គួរ​ទុក​ចោល​ទេ»។
លោក​វិស្វករ អួង គឹមសាយ ប្រធាន​គ្រប់គ្រង​ការ​សាង​សង់​នៃ​គម្រោង Bali Scenery បាន​និយាយ​ថា​ថៅកែ​ធំ​របស់​លោក​មាន​បំណង​ទិញ​ដី​ទាំង​នោះ​សម្រាប់​សាង​សង់​ខុនដូ​និង​អាផាតមិន​ដែរ​ប៉ុន្តែ​ម្ចាស់​ដី​ទាំង​នោះ​មិន​ព្រម​លក់​ទេ ពី​ព្រោះ​ដី​ទាំង​នោះ​សុទ្ធ​តែ​មាន​គម្រោង​សម្រាប់​អភិវឌ្ឍន៍​ធ្វើ​ជា​អគារ​ពាណិជ្ជកម្ម​ធំៗ​ទាំង​អស់។
លោក ខៀវ ធារិទ្ធ នាយក​គ្រប់គ្រង​ដី​និង​ទីលាន​បាល់ទាត់ 3G Picth ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា គិត ម៉េង​បាន​និយាយ​ថា​ដី​នេះ​លោក​ឧកញ៉ា​ទុក​សម្រាប់​ជួល​មិន​លក់​នោះ​ទេ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ឧកញ៉ា​មិន​ទាន់​មាន​គម្រោង​អភិវឌ្ឍន៍​អ្វី​លើ​ដី​នេះ​នៅ​ឡើយ​ទេ​៕