សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 5, 2012

ឧកញ៉ា ឡេង ហ៊ួរ រកស៊ីដឹកប្រេងគេចព័ន្ធដ៏ល្បីឈ្មោះនៅក្នុងខេត្តសៀមរាប មិនមានមន្រ្តីណាហ៊ានបង្ក្រាបនិងរួមគំនិតប្រព្រឹត្តអំពើពុករលួយ


ការដឹកប្រេងសាំងគេចពន្ធគឺជារឿងរសើប ដែលកើតមាននៅក្នុងប្រទេសកម្ពុជា ជាយូឆ្នាំ​ណាស់​មកហើយ ដែលគេមិនឃើញមន្រ្តីមានសមត្ថកិច្ច ឬស្ថាប័នដែលពាក់ព័ន្ធ ចុះបង្ក្រាបករណីខាង​លើនេះឲ្យមានប្រសិទ្ធភាព ឬលប់បំបាត់ឲ្យអស់ទាំងស្រង់នោះឡើយ ។ ការនៅតែកើតមាន​រឿង​រ៉ាវនេះគឺបណ្តាលមកពីមន្រ្តីដែលមានសមត្ថកិច្ច ឬក្រសួងដែលពាក់ព័ន្ធពុករលួយទាំងនោះ បាន​នាំ​គ្នា​ឃុំខិត​ជាមួយនិងឈ្មួញ ដោយបើកដៃឲ្យពួកគេធ្វើអ្វីស្រេចតែអំពើចិត្ត ដែលធ្វើឲ្យខាត​បង់​ថវិការរបស់ជាតិអស់ជាច្រើនក្នុងមួយឆ្នាំៗ ។

សេចក្តីរាយការណ៏ពីខេត្តសៀមរាបមកបានឲ្យដឹងថា មានរថ​យន្ត​ដឹក​សាំង​គេច​ពន្ធ​ពី​ស្រុក​អន្លង់​វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ត្រូវ​បាន​គេដឹង​ថា រថយន្តដែលដឹកសាំង​គេច​ពន្ធ​ទាំង​នេះ​ ត្រូវ​បាន​នាំ​ចូល​ពី​ប្រ​ទេស​ថៃ​មក​ជា​រៀង​រាល់​ថ្ងៃ តាម​ច្រករបៀង​នា​នា​​រាប់​លាន​លីត្រ ​តែ​ពុំ​មាន​សមត្ថ​​កិច្ច​​ពាក់​​ព័ន្ធ​​ណា​​ហ៊ាន​​ធ្វើ​​ការ​​បង្ក្រាប​នោះ​ទេ ​ព្រោះ​អ្នក​ទាំង​អស់​នោះ ​ បាន​ដឹង​ថា​ប្រេង​គេច​ពន្ធ​គ្រប់​ប្រ​ភេទ​នោះ​ជា​របស់​ឧកញ៉ា​ល្បី​ឈ្មោះម្នាក់​​ដែល​មាន​អំ​ណាច​ខ្លាំង​​ ជា​ហេតុ​ធ្វើឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ដូច​ជា ​​គយ​និង​រដ្ឋាករ​ មន្ត្រី​នគរ​បាល​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ មន្ត្រី​កាំកុង​​ត្រូល​ មន្ត្រី​គយ​ចល័ត​ មន្ត្រី​ពន្ធដារ​  ដែល​ឈរ​ជើង​ចាប់​ពី​ច្រក​របៀង​រហូត​មក​ដល់​រាជ​ធានី​ភ្នំ​ពេញ​ គឺមិន​ហ៊ាន​ក្អក​ជា​មួយ​នឹង​ឧក​ញ៉ា​រក​ស៊ី​ល្មើស​ច្បាប់​រូបនោះ​ឡើយ ។​



ប្រ​ភពបាន​អោយ​ដឹង​​ថា ប្រេង​គេច​ពន្ធ​ដែល​នាំ​ចូល​ពី​ប្រ​ទេស​ថៃនោះ​​ មិន​ត្រូវ​បាន​ធ្វើ​ការ​ត្រួត​ ពិនិត្យ​ទេ ​ព្រោះ​សមត្ថកិច្ច​ទាំង​អស់​នោះបាន​ស្គាល់​រថ​យន្ត ដឹក​ប្រេង​របស់​មេ​ឈ្មួញ​មាន​​អំ​ណាច​រូបនោះ​រួចអស់ទៅ​ហើយ​ គឺ​រង់​ចាំតែ​លូកដៃយក​លុយ​ចាយ​តែ​ប៉ុណ្ណោះ ​ដោយមិន ហ៊ានធ្វើអ្វី​លើ​ស​ ពីនេះឡើយ ហើយ​ប្រសិនបើពួកគេ​ហ៊ាន​សួរ​នាំ​គឺ​ច្បាស់​ជា​អត់​លុយ​ដាក់ចូលក្នុងហោប៉ាវ ជា​មិនខាន​ ។ ចំណែកប្រេង​គេច​ពន្ធ​ដែល​នាំចូល​ពីប្រ​ទេស​ថៃ​មក​នោះ​ ត្រូវ​បាន​យក​មក​ស្តុក​ទុក​នៅក្នុង​​ស្រុក​អន្លង់​វែង​ ដែល​មាន​ទី​តាំង​ជាច្រើន​កន្លែង ​រួច​ហើយ​មេឈ្មួញរូបនោះបាន​បញ្ជាឲ្យកូនចៅ​របស់ខ្លួន ដឹក​តាម​រថ​យន្ត​យី​ឌុប​កែ​ច្នៃ​គ្រប​តង់​ជិត​ តាមផ្លូវលេខ​៦៧ ចូល​មក​ស្តុក​ទុក​នៅ​ខេត្ត​សៀម​រាប ​ត្រង់​ចំ​ណុច​ស្រុក​ប្រា​សាទ​បាគង​ រួចសាង​ដាក់រថ​យន្តសាំង​​​ក្រុម​ហ៊ុន ដឹកចែកចាយ
ទាំង​ដុំ​ ទាំង​រាយ ទៅតាមបណ្តាស្ថានីយនានាទូទាំងប្រទេស ​។

ប្រ​ភព​បាន​បន្ត​ថា​មេ​ឈ្មួញ​ដឹក​សាំង​គេច​ពន្ធ​នោះគឺមាន​ឈ្មោះ​ ឡេង ហ៊ួរ ហើយ​រក​ស៊ី​នាំ​ប្រេង​គេ​ច​ពន្ធ​ពី​ប្រ​ទេស​ថៃ​មក​ខ្មែរ​ជា​យូរ​ឆ្នាំ​មក​ហើយ​ តែ​ពុំ​មាន​សមត្ថ​កិច្ច​ណា​មួយ​ធ្វើ​ដឹង​​នោះ​ទេ ​ព្រោះ​លោក ឡេង ហ៊ួរ ​ចេះ​សែន​ព្រេន​អោយ​ន្រ្តី​ជំ​នាញ​បាន​ដិត​ដល់ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​តែ​ខ្លួន លោកជា​ឧក​ញ៉ាស្រាប់ ហើយមាន​ខ្នង​ក្រាស​នៅ​ពី​ក្រោយថែមទៀតផង ។ សេចក្តីរាយការណ៏​បាន​បន្តរឲ្យដឹងទៀត​ថា រថ​យន្ត​ដឹក​ប្រេង​គេច​ពន្ធ​របស់​លោក​ ឡេង ហ៊ួរ នេះ​គឺ​ដឹក​ទាំង​យយ់​ដឹក​ទាំង​ថ្ងៃ ​ស្ទើរតែ​រលាយ​ផ្លូវ​ថ្នល់​ទៅហើយ ក៏​គ្មាន​អស់​លោក​អភិ​បាល​ខេត្ត ឬជំ​នា​ណា​ឈឺ​ក្បាល​វិល​មុខចុះចាប់​ដែរ​ ដែល​នេះ​ជា​ហេតុ​បណ្តាល​អោយ​គេ​សង្ស័យ​ថា អភិបាលខេត្តសៀមរាប​លោក ស៊ូ ភីរិន្ទ ក៏ដូចជាអធិការខេត្តសៀមរាប មន្ត្រីគយ និងជំនាញដែលពាក់ព័ន្ធក្នុងខេត្តសៀម រាប ទទួលបានលាភសក្ការៈ ពីលោក ឡេង ហ៊ួរ ដែលហើយមើលទៅបានជាធ្វើព្រើងើយចំពោះ ករណីខាងលើបែបនេះ ។

សូមជំរាបថាករណីខាងលើនេះបានទទួលរងនូវការ​រិះពីសំណាក់ប្រជាពលរដ្ឋផង​ដែរ​ថា ​សកម្មភាព​រក​ស៊ី​នាំ​ចូល​ផលិត​ផល​នា​នា​ចូល​មក​កម្ពុជា​ដោយ​ប្រើ​ប្រាស់​វិ​ធី​គេច​ពន្ធ​ មិន​បង់​ពន្ធ​ជូន​រដ្ឋ ឲ្យ​បាន​គ្រប់​ចំ​នួន​នោះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ចំ​ណូល​ថវិកា​ជាតិ​យ៉ាង​ច្រើន​ ហើយ​ប្រាក់​ដែល​ជាតិ​បាន​បាត់​បង់​នោះ​ត្រូវ​ធ្លាក់​ទៅ​លើ​បក្ខ​ពួក​មួយ​ក្តាប់​តូច​នៃ​ក្រុម​ប្រ​ព្រឹត្ត​បទ​ល្មើស​ហិរញ្ញ​វត្ថុ​ជាតិ​នេះ ​ ដែល​ហៅ​ថា​ជា​ទង្វើ​បង្កឲ្យមាន​សកម្ម​ភាព​វិ​ទង្ស​នា​សេដ្ឋ​កិច្ច​ជាតិ​ ព្រោះ​អ្នក​ទាំង​អស់​នោះ​បាន​បន្លំ​យក​ថវិកា​ជាតិ​ទៅធ្វើ​ជា​ថវិ​កាប​ក្ខ​ពួក​ និង​ ឯក​ជន​របស់​ខ្លួន​ ហើយ​ក៏​អាច​ប្រ​ឆាំង​ជា​មួយ​ច្បាប់​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ផង​ដែរ

ដូនេះដើម្បីកុំឲ្យមានការរិះគន់ចំពោះបញ្ហានេះពីគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរស់​នៅក្នុងខេត្តសៀមរាប និងខេត្តឧត្តមានជ័យ មន្រ្តីថ្នាក់លើគួរតែចុះតាមដាន និងបើកការស៊ើប អង្កេតចំពោះករណីនេះជាបន្ទាន់ ជាពិសេសគឺលោក ប៉ែន ស៊ីម៉ន ត្រូវតែបើកប្រតិប័ត្តការនេះមុន គេជាជំហ៊ានដំបូង ដើម្បីចាត់ការមន្រ្តីក្រោមឱវាទរបស់ខ្លួនដែលមិនធ្វើការចុះបង្ក្រាប ចំពោះ​ការ​នាំចូលប្រេសាំងគេចព័ន្ធពីថៃបែបនេះរបស់លោក ឡេង ហ៊ួរ ដែលមានឋានះជាឧកញ៉ានោះ ទុក ឲ្យបុគ្គលរូបនេះរកស៊ីប្រេងសាំងគេចព័ន្ធស្រេចតែអំពើចិត្តរបស់គេ ហើយសុកចិត្តឱនក្បាល​តត្រុកគ្រប់គ្នាចាំលូកដៃទទួលសំណូក ប្រព្រឹត្តអំពើពុករលួយដែលជាការផ្តល់ដោយលោកឧញ៉ា ឡេង ហ៊ួរ ដែលជាមេឈ្មួញដ៏ល្បីខាងរកស៊ីប្រេងសាំងគេចព័ន្ធនៅក្នុងខេត្តសៀមរាបនោះ ។

បន្ទាប់ទៀតលោក ឱម យិនទៀង ដែលជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយក៏ត្រូវតែចុះធ្វើការ ងារនេះផងដែរ ដើម្បីបោសសំអាតមន្រ្តីពុករលួយទាំងនោះដែលបានឃុំខិតជាមួយឈ្មួញខិល ខូច រកស៊ីខុសច្បាប់ ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យនៅក្នុងខេត្ត ក៏ដូចជាសំញ៉ែញឲ្យ ឃើញពីអំពើពុករលួយអាក្រក់របស់ខ្លួន និងក្រុមខ្លួនផងដែរ ។ ដូចនេះប្រសិនបើលោក ប៉ែន ស៊ី ម៉ន និងលោក ឱម យិនទៀង រួមជាមួយមន្រ្តី និងស្ថាប័នមួយចំនួនទៀតមិនចាត់ការចំពោះ​ករណីខាងលើនេះទេ ប្រជាពលរដ្ឋនិងមិនមានជំនឿលើការគ្រប់គ្រង និងការដឹកនាំរបស់ស្ថាប័ន​រដ្ឋទាំងអស់ទាំងនោះឡើយ ។ ដើម្បីកុំឲ្យប្រទេសកម្ពុជាមានឈ្មោះ​ជាប្រទេសដែលមាន​អំពើ​ពុករលួយខ្លាំង អ្នកដែលពាក់ព័ន្ធត្រូវតែមានឆន្ទះក្នុងការបង្ក្រាប និងលុបបំបាត់អំពើពុក​រលួយ​នេះឲ្យអស់នៅក្នុងប្រទេសកម្ពុជា ៕ 

No comments:

Post a Comment

yes