សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 5, 2012

ឃាត់ខ្លួន​ស្ត្រី​បេឡា​នៅ​ធនាគារ​វឌ្ឍនៈ​ចំកាត់ ព្រោះ​បាត់​លុយ​ជាង ៥៨​ម៉ឺន​ដុល្លារ​

ភ្នំពេញ: ​ស្ត្រី​ម្នាក់​ជា​បេឡា​នៅ​ធនាគារ​វឌ្ឍនៈ​ចំកាត់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១០ យប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពីបទ​ក្បត់​ទំនុកចិត្ត​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ព្រិល សុភ​វ​តី ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ បេឡា​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ស្នាក់​នៅផ្ទះ​លេខ​៤C ផ្លូវ​លេខ​៥១០ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នៅ វណ្ណៈ 
​ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជា​នាយក​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ (​សាខា​ស្រះចក​) ស្នាក់​នៅផ្ទះ​លេខ​៤៣E0 ផ្លូវ​បេតុង សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ​។​

​ប្រាក់​ដែល​បាត់បង់​មាន​ចំនួន ៥៨១.២៣១ ដុល្លារ ដោយ​នៅមុន​ថ្ងៃកើតហេតុ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១២ វេលា​ម៉ោង ១១ និង ៥០​នាទី មាន​ភ្ញៀវ​មកសុំ​បើកប្រាក់​សុទ្ធ​ពី​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ចំនួន ៥០ ម៉ឺន​ដុល្លារ ដោយ​ជួប​ជនសង្ស័យ​ជា​បេឡា​ធនាគារ​។​


​ពេលនោះ​ជនសង្ស័យ​ជា​បេឡា​ធនាគារ បាន​ប្រាប់​ជនរងគ្រោះ​ជានា​យក​ធានា​គា​រថា គ្មាន​លុយ​សុទ្ធ​ទេ ចេញ​សែក (​វិក្កយបត្រ​) ឲ្យ​ភ្ញៀវ​ទៅ ខណៈនោះ ជនរងគ្រោះ​ជានា​យក​ធ​នាគារ មានការ​សង្ស័យ មិន​ទុកចិត្ត ក៏​នាំ​ជនសង្ស័យ​ជា​បេឡា​ធនាគារ ទៅពិនិត្យ​មើល​លុយ​ក្នុង​ទូដែក ពេល​បើក​ទូដែក​ស្រាប់តែ​ជនសង្ស័យ​ជា​បេឡា​ធនាគារ លុតជង្គង់ សំពះសុំទោស​លោកនាយក ដោយ​ប្រាប់ថា លុយ​គ្មានទេ​។​

​បន្ទាប់មក​លោកនាយក​ធនាគារ​បាន​បិទ​ទូដែក​វិញ មក​ប្រាប់​ថ្នាក់ដឹកនាំ និង​មេធាវី​ប្រចាំ​ធនាគារ ហើយ​នាំគ្នា​ចូលទៅ​បើក​ទូដែក​ម្តងទៀត ឃើញ​ដុំ​ប្រាក់​ចង​ជា​បាច់ៗ ខាងក្រៅ​រុំ​ក្រដាស​មួយរយ​ដុល្លារ​សងខាង តែ​ខាងក្នុង​សុទ្ធតែ​ក្រដាស​មួយ​ដុល្លារ បន្ទាប់មក​នាំគ្នា​រាប់​លុយ​ឃើញ​បាត់​ចំនួន ៥៨១.២៣១ ដុល្លារ ក៏​នាំខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

No comments:

Post a Comment

yes