សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

នាយកុយ​ពង្រីក​អាជីព​ដោយ​បង្កើត​​ឆាកតន្ត្រី​ធំ​ជាង​គេ​នៅ​ក្នុង​​ស្រុក

នាយកុយកំពុង​សម្តែង​​នៅលើ​ឆាក​ប្រគុំតន្ត្រី

នាយកុយកំពុង​សម្តែង​​នៅលើ​ឆាក​ប្រគុំតន្ត្រី

រាជធានីភ្នំពេញ ៖ លោក ជួង​ ជី​ ហៅ​នាយ​កុយ​ បាន​ពង្រីក​អា​ជីព​របស់​ខ្លួន​ឱ្យ​កាន់​តែ​ធំ​ឡើង​​ដោយ​នាយ​រៀប​​ចំ​ឆាក​ប្រគំ​តន្ត្រី​ធំ​ជាង​​គេ​នៅ​ក្នុង​​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ដោយ​ដាក់​ឈ្មោះ​​ថា «តន្ត្រី​នាយ​កុយ» ។ នាយកុយ​ឱ្យ​ដឹង​ថា​ក្រុម​តន្ត្រី​​របស់​នាយ​​មិន​ត្រឹម​តែ​​មាន​ឆាក​ធំ​ទូ​លាយ​ ភ្លើង​​ពណ៌​ទំនើបៗ​​ទេ គឺ​​មាន​ក្រុម​តន្ត្រី​ករ​​ តា​រា​ចម្រៀង​​ តា​រា​កំប្លែង​ មាន​កេរ្តិ៍​ឈ្មោះ​ល្បីៗ​ជា​ច្រើន​រូប​ចូល​រួម​សម្តែង​​​ និង​ប្រគំ​​ជូន​ប្រិយ​មិត្ត​ទស្សនិកជន​ទស្សនា​កម្សាន្ត។
សព្វ​ថ្ងៃ​​ក្រុម​តន្ត្រី​របស់​នាយ​កំពុង​​តែ​មមា​ញឹក​ក្នុង​ការ​ចេញ​សម្តែង​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​​នានា​នៅ​ទូ​ទាំង​​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា។ កន្លង​​មក​នាយ​កុយ​បាន​បណ្តុះ​បណ្តា​ល​កូនៗ​របស់​​ខ្លួន​ឱ្យ​ក្លាយ​ជា​អ្នក​ចម្រៀង​ និង​អ្នក​រាំ​ដោយ​ដាក់​ឈ្មោះ​ថា «​ក្រុម​ដែក​ឆក់» ប៉ុន្តែ​​ចេញ​សម្តែង​​នៅ​​លើ​ឆាក​​ប្រគំ​តន្ត្រី​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ប្រហែល​​២​ឆ្នាំ​​ប៉ុណ្ណោះ ​កាល​ពី​អំឡុង​​ឆ្នាំ​២០០៣-​២០០៤​ ក៏​បាត់​ «តទៅទំព័រទី11...»មុខ​ទៅ​វិញ ។ ការ​បាត់​មុខ​ក្រុម​រាំ​ដែក​ឆក់​នោះ​ នាយ​កុយ​​ឱ្យ​ដឹង​ថា កូន​ៗ​របស់​គាត់​បាន​រៀប​ការ​​មាន​ប្តី​ មាន​ប្រពន្ធ​​ កូន ហើយ​ពួក​​គេ​ចេញ​ប្រកប​មុខ​របរ​​លក់​ដូរ​រៀងៗ​ខ្លួន​​អស់​ហើយ ដូច្នេះ​​មិន​ចង់​ប្រកប​របរ​សិល្បៈ​​ដូច​​ឪពុក​ទេ ។
នាយ​កុយ​ថ្លែង​​ថា សព្វ​ថ្ងៃ​ទោះ​បី​ជា​នាយ​មាន​វ័យ​​ចំណាស់​បន្តិច​​ហើយ​ក៏​ដោយ​ តែ​នៅ​តែ​ស្រលាញ់​សិល្បៈ និង​នៅ​តែ​មាន​ប្រិយ​មិត្ត​​ ទស្សនិកជន​គាំ​ទ្រ​ច្រើន ។ ទោះ​ជា​យ៉ាង​ណា​ក្តី​​ នាយ​ពង្រីក​របរ​ដោយ​បង្កើត​​ឆាក​ប្រគំ​តន្ត្រី​សម្រាប់​​ចេញ​សម្តែង​នៅ​តាម​បណ្តា​ខេត្ត-​ក្រុង​នានាទៀត ។ ​នាយ​ទិញ​ភ្លើង​​ពណ៌​ទំនើប​ៗ​ ធំៗ ដែល​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​មាន​ទេ ។

ក្រុម​កំប្លែង​របស់​នាយ​កុយ​​ ថ្វី​បើ​គេ​សង្កេត​​ឃើញ​​សម្តែង​​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​​តាម​ស្ថានីយទូរទស្សន៍​​នានា​ជា​ញឹក​ញាប់​បង្កើត​ភាព​​សើច​ក្អាក​ក្អាយ​ជូន​ប្រិយ​មិត្ត​ទស្សនិកជន​​ តែ​គេ​នៅ​តែ​គាំ​ទ្រ​ក្រុម​នាយ​មិន​ជិន​ណាយ​ទេ។ ​ពេល​បាត់​មុខ​នាយ​កុយ​ម្តង​ម្កាល​​ ប្រិយ​មិត្ត​​ទស្ស​និក​ជន​​​តែង​តែ​​​សួរ​​រក ហើយ​នាយ​កុយ​ និយា​យ​​ថា ​ដោយ​សារ​តែ​នាយ​ជាប់​រវល់​ចេញ​ច្រៀង​កាត់​សក់​ក្នុង​ពិធី​មង្គល​​ការ​ ឬ​សម្តែង​​កំប្លែង​ និង​ដឹក​នាំ​ក្រុម​​សម្តែង​តាម​ខេត្ត ៕   

No comments:

Post a Comment

yes