សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 14, 2012

អាជ្ញាធរ​គួរ​មាន​វិធានការ​ទៅ​លើ​សណ្ឋាគារ​ឡាក់​ស្ទឺ​រី​វើ​ល​ដែល​មាន​សេវាកម្ម​ផ្លូវភេទ​


​ភ្នំពេញ​ ៖​ ការ​ជួញដូរ​ផ្លូវភេទ​ គឺជា​បទឧក្រិដ្ឋ​ ហើយ​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​បុគ្គល​រូប​ណា​ធ្វើ​អាជីវកម្ម​ក្នុង​នោះ​អ្នក​ ដែល​បាន​ប្រព្រឹត្ដ​តែង​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ស៊ើប​ដឹង​និង​ទទួល​ភស្ដុ​តាង​ថា​ ទីតាំង​សណ្ឋាគារ​ឬ​បុគ្គល​ណា​ដែល​បើក​អាជីវ​កម្ម​សេវា​ផ្លូវភេទ​នេះ​ ។​
​ទីតាំង​សណ្ឋាគារ​ឡាក់​ស្ទឺ​រី​វើ​ល​ដែលស្ថិត​នៅ​ផ្លូវ​២០០​ សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូនពេញ​ ត្រូវ​បាន​គេ​អះអាង​ថា​ មាន​សេវា​បម្រើ​ផ្លូវភេទ​ ប៉ុន្ដែ​ជ្រក​ក្រោម​រូប​ ភាព​សេវា​ម៉ាស្សា​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​បុរស​មួយ​ចំនួន​ដែល​ធ្លាប់​ទៅ​ភ្លក្ស​ម្ហូប​ក្រៅ​ផ្ទះ​នៅ​ទីនោះ​ ។
​​ក្រុម​បុរសៗ​បាន​បញ្ជាក់​ពី​អំនួត​ដែល​ពួក​គេ​ធ្លាប់​ទៅ​ទីនោះ​ ថា​ពិតជា​មាន​នារីៗ​ ស្រស់​ស្អាត​ទាំង​ខ្មែរ​និង​ជនជាតិ​វៀតណាម​ បើ​ទោះជា​នៅ​ក្នុង​ទីតាំង​សណ្ឋាគារ​នេះ​ បិទ​ការ​ហាម​មិន​ឱ្យ​ការ​រួម​ភេទ​,​ ការ​ប្រើ​ប្រាស់​គ្រឿងញៀន​ ប៉ុន្ដែ​សេវា​រួម​ភេទ​មាន​តម្លៃ​ពី​៣០​ទៅ​៤០​ដុល្លារ​ តាម​ការ​ឯកភាព​គ្នា​ផ្ទាល់មាត់​រវាង​បុរស​ចង់​ភ្លក្ស​ ម្ហូប​និង​នារី​បម្រើសេវា​ម៉ាស្សា​នោះ​ ។​
​លោក​ សុខ​ សម្បត្ដិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​បាន​មាន​ប្រសាសន៍​ថា​ លោក​បានឱ្យ​ម្ចាស់​សណ្ឋាគារ​នេះ​មក​ធ្វើ​កិច្ចសន្យា​រួចរាល់​ហើយ​ បន្ទាប់​ពី​លេចឮ​ថា​មាន​សេវា​បម្រើ​ផ្លូវភេទ​ ។​
​លោក​បន្ដ​ថា​ ជំហាន​ដំបូង​បើ​មាន​ការ​ដាក់​ភាព​សង្ស័យ​ទៅ​លើ​សណ្ឋាគារ​ណាមួយ​ដូច​អ្វី​ដែល​គេ​រិះគន់​រឿង​សេវា​ ផ្លូវភេទ​ប៉ះពាល់​ក្នុង​សង្គម​ត្រូវ​តែ​ឱ្យ​ម្ចាស់​សណ្ឋាគារ​មក​ធ្វើ​កិច្ចសន្យា​និង​ទទួលខុស​ ត្រូវ​តាម​ផ្លូវច្បាប់​ ។​

​លោក​ កែវ​ ធា​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​ផ្លូវភេទ​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​និង​សណ្ឋាគារ​ឡាក់​ស្ទឺ​រី​វើ​ល​មាន​បម្រើសេវា​ផ្លូវភេទ​នោះ​ បានឱ្យ​នគរវត្ដ​ដឹង​តាម​ទូរស័ព្ទ​ថា​ រឿង​នេះ​លោក​ធ្លាប់​ឱ្យ​មន្ដ្រី​ទៅ​សហការ​ជាមួយ​អភិបាល​ខណ្ឌដូនពេញ​ ក្នុង​នោះ​ ក៏​មានការ​ចូលរួម​ពី​ថ្នាក់​ក្រុង​ផង​ដែរ​ ដើម្បី​ឱ្យ​ម្ចាស់​សណ្ឋាគារ​មក​ធ្វើ​កិច្ចសន្យា​ ប៉ុន្ដែ​លោក​ កែវ​ ធា​ មិន​បាន​បញ្ជាក់​ថា​ តើ​នឹង​មាន​វិធានការ​បែប​ណាខ្លះ​ចំពោះ​ ទីតាំង​ដែល​លួច​បើក​បម្រើសេវា​ផ្លូវភេទបែប​នេះ​ ។​
​មន្ដ្រី​មូលដ្ឋាន​ខ្លះ​បាន​ធ្លោយ​ផង​ដែរ​ថា​ វត្ដមាន​របស់​មន្ដ្រី​នគរបាល​របស់​លោក​ កែវ​ ធា​ ចាប់ផ្ដើម​ចេញ​មុខ​ប្រមូល​ ប្រយោជន៍​ពី​ទីតាំង​ម៉ាស្សា​ដែល​មាន​ បង្កប់​ខាង​បម្រើសេវា​ផ្លូវភេទ​ បន្ទាប់​ពី​ ស្ងាត់ស្ងៀម​មួយ​រយៈ​ ដែល​លោក​កែវ​ ធា​ ធ្លាប់​មានរឿង​រ៉ាវ​បែប​នេះ​កន្លង​ទៅ​នៅ​ តុលាការ​ ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ ។​
​ម្ចាស់​សណ្ឋាគារ​ឡាក់​ស្ទឺ​រី​វើ​ល​ឱ្យ​នគរ​ វត្ដ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១២​ថា​  សណ្ឋាគារ​របស់​ លោក​មិន​មាន​សេវា​បែប​នេះ​ទេ​ ពីព្រោះ​ លោក​បាន​សរសេរ​បិទ​ប្រកាស​ហាម​មិន​ ឱ្យ​បម្រើ​ផ្លូវភេទ​ ប្រើប្រាស់​គ្រឿងញៀន​ ប៉ុន្ដែ​នៅ​ក្នុង​សណ្ឋាគារ​បើ​ភ្ញៀវ​គេ​ប្រព្រឹត្ដ​ អំពើ​អ្វី​ផ្សេង​ជា​សិទ្ធិ​របស់​គេ​ ។​ លោក​បន្ដ​ ថា​ បើ​ទោះជា​សណ្ឋាគារ​នេះ​មិន​បើក​ សេវា​ផ្លូវភេទ​ក៏​ដោយ​ ប៉ុន្ដែ​លោក​មិន​ ចង់ឱ្យ​អាជ្ញាធរ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ ភាព​សង្ស័យ​និង​ក៏​មិន​ឱ្យ​មានការ​ផ្សព្វ​ ផ្សាយ​ ដូច្នេះ​អ្វី​ដែល​បើក​អាជីវកម្ម​នេះ​ សុទ្ធតែ​ជា​អំពើ​មិន​ខុសច្បាប់​ ។
​​ការ​ជួញដូរ​ផ្លូវភេទ​ គឺជា​បទល្មើស​ ឧក្រិដ្ឋ​ក្នុង​នោះ​ អ្នក​ច្បាប់​ក៏​បាន​លើក​ឡើង​ ផង​ដែរ​ថា​ យោង​តាម​មាត្រា​២៨៤​ បទ​ សញ្ចារ​កម្ម​ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ទាញ​ យក​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ពី​អំពើ​ ពេស្យាចារ​របស់​អ្នក​ដទៃ​,​ ជួយ​ឬ​ការពារ​ អំពើ​ពេស្យាចារ​របស់​អ្នក​ដទៃ​ ឬ​រៀបចំ​ តាម​គ្រប់​មធ្យោបាយ​នូវ​សកម្មភាព​ ពេស្យាចារ​ ។​ ជ្រើសរើស​ ពង្រត់​ ឬ​អូស​ ទាញ​បុគ្គល​ណាមួយ​ឱ្យធ្វើ​អំពើ​ពេស្យាចារ​។​ ធ្វើការ​គាបសង្កត់​លើ​បុគ្គល​ណាមួយ​ ដើម្បី​ឱ្យ​បុគ្គល​នោះ​ធ្វើ​ពេស្យាចារ​ ។​ សញ្ចារ​កម្ម​ ត្រូវ​ផ្ដន្ទា​ទោ​ដាក់​ពន្ធនាគារ​ ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ទៅ​១០​លាន​រៀល​ ។​
​អ្នក​ច្បាប់​បន្ដ​ថា​ កន្លង​ទៅ​ម្ចាស់​ស​ណ្ឋា​ គារ​ឆាយ​ហួរ​២​ ធ្លាប់​បាន​ជាប់​ពន្ធនាគារ​ ដោយ​ការ​ធ្វើ​អាជីវកម្ម​បែប​នេះ​ ដូច្នេះ​ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ គួរ​ដាក់​ភាព​សង្ស័យ​ ឬ​ចាត់ទុកជា​កម្មវត្ថុ​ក្នុង​ កម្រិត​ណាមួយ​ ស៊ើបអង្កេត​ពី​ទីតាំង​សណ្ឋាគារ​ឡាក់​ស្ទឺ​រី​វើ​ល​នេះ​ ពិតជា​មាន​បើក​បម្រើសេវា​ផ្លូវភេទ​តាម​រយៈ​ការ​បើក​សេវា​ម៉ាស្សា​នេះ​ឬ​មួយ​យ៉ាងណា​?​ ម្យ៉ាងវិញទៀត​ លេចឮ​ព័ត៌មាន​ផង​ដែរ​ថា​ ម្ចាស់​សណ្ឋាគារ​នេះ​ មាន​ខ្នងបង្អែក​ ក្រាស​ ប៉ុន្ដែ​គេ​មិន​ជឿ​ថា​ អ្នកធំ​អាច​មកពាក់ព័ន្ធ​និង​បទ​ជួញដូរ​ផ្លូវភេទ​ ដែល​ជា​បទឧក្រិដ្ឋ​នោះ​ទេ​៕​

No comments:

Post a Comment

yes