សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 3, 2012

អារ ក សម្លាប់ ប្រពន្ធ និងកូនស្រី យ៉ាងសាហាវ ព្រោះតែទំនាស់​ ក្នុងគ្រួសារ


 កណ្តាល៖ ប្រពន្ធ នឹងកូនស្រី ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសជាប្តី បានដេញ កាប់ និងអារ ក យ៉ាងសាហាវព្រៃផ្សៃ ក្នុងទំនាស់គ្រួសារ កាលពីយប់វេលាម៉ោង ២២.០០ ថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០១២ នៅសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ។
សមត្ថកិច្ចក្រុងតាខ្មៅ បានអោយដឹងថា ករណីនេះកើតឡើងដោយ ទំនាស់ក្នុងគ្រួសារ មុនពេល ចូល ដំណេក ស្ថិតក្នុងផ្ទះជួល ដោយបុរសជាប្តី បានយកកាំបុ័ងតោ ដេញកាប់ប្រពន្ធ និងអាករ លុះប្រពន្ធ រត់ចេញមកខាងក្រៅ ជនសង្ស័យ បានយកកាំបិត ទៅអារ ក កូនស្រី របស់ខ្លួនឈ្មោះ ជន ស្រីដា រួចក៏រត់ទៅដេញអារ ក ប្រពន្ធបន្តទៀត បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ហើយព្យាយាម ខំប្រឹងលូនចេញមកក្រៅ រីឯកូនស្រីអាយុ ១២ឆ្នាំ ត្រូវបានម្ចាស់ផ្ទះជួល ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីទទួលរងការវាយ ប្រហារពីឳពុកអប្រិយ ។
សមត្ថកិច្ចបានបន្តបញ្ជាក់ថា បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅដល់ ឃើញជនសង្ស័យ បានរត់ ចូលទៅ ក្នុងបន្ទប់វិញ រួចបិទភ្លឺ បិទទ្វារ អារ ក ខ្លួនឯងវិញម្តង រួចដើរចេញមកក្រៅវិញ ពោរពេញ ដោយ ឈាមហូរជោគពេញខ្លួន ហើយបច្ចុប្បន្នប្រពន្ធ កំពុងសង្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និង កូនស្រីកំពុងសង្រ្គោះ នៅមន្ទីរពេទ្យ គន្ធបុប្ផា ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យជាឳពុកឈ្មោះ ជិន សារ៉េត អាយុ៤៤ឆ្នាំ មុខរបរជាកម្មករ សំណង់ ប្រពន្ធឈ្មោះ សាញ់ ចាន់នី អាយុ ៤២ឆ្នាំ មុខរបរ កម្មករបោកខោអាវ ចំណែកកូនស្រី អាយុ១២ឆ្នាំ ឈ្មោះ ជន ស្រីដា ជាសិស្ស ។
Photo by DAP-NEWS
Photo by DAP-NEWS

DAP-NEWS

No comments:

Post a Comment

yes