សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 3, 2011

អ៊ុន សុធា សប្បាយចិត្ត បើ​ស​ក្ខ​ណា ថា OK


 អ្នក​សម្តែង ដែលមាន​ពន្លក​ចេញពី​ប្រុស​ស្អាត ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ជា​កំលោះ​រាង​ខ្ពស់​ស្រលះ សម្បុរ​ខ្មៅ​ស្រអែម សក់រួញ​អង្គារ​ដី បែប​ខ្មែរ​អង្គរ គឺ​តារា​សម្តែង អ៊ុន សុធា ដែលជា​តួអង្គ​កូនអ្នកមាន ក្នុង​ខ្សែភាពយន្ត​ភាគ​ប្រចាំ​ស្ថានីយទូរទស្សន៍ ក្នុង​រឿង “​គូរ​ស្នេហ៍​ពីរ​ជាតិ​” មាន​ទំនាក់ទំនង​ជាមួយ សារាយ ស​ក្ខ​ណា ហាក់​មិនមាន​ប្រតិកម្ម​អ្វី​ថា ស​ក្ខ​ណា មាន​ប្រុស​ក្មេង​ឧបត្ថម្ភ​នោះទេ​។ 


 ប្រភពពី​អ្នកសិល្បៈ​បាន​ឲ្យ​ដឹងថា រវាង​ពួកគេ​ទាំងពីរ​នាក់ ប្រៀបដូចជា​ស្រមោច និង​ស្ករ​អីចឹង បើ​គេ​មិនបាន​ធ្វើការ​សង្កេត​ទេ គឺ​គេ​មិនដឹងថា អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា​ឡើយ ព្រោះ​អ្នក​ទាំង​ពីរបាន​ព្យាយាម​បិទបាំង​នូវ​ទំនាក់ទំនង​របស់​ពួកគេ ជាពិសេស​បិទបាំង​ពី​អ្នកកាសែត​។​



 ទោះ​ជាមាន​ព័ត៌មាន​ជា​បន្តបន្ទាប់​ថា អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ស្នេហា យ៉ាងណាក៏ដោយ ក៏​លោក សុធា បាន​ច្រានចោល​នូវ​ព័ត៌មាន​ទាំងនោះ ដោយ​អះអាងថា លោក និង​ស​ក្ខ​ណា បាន​ស្រលាញ់គ្នា​ពិតមែន តែ​មិនមែន​ក្នុងន័យ​ស្នេហា​ឡើយ​។​


 លោក សុធា បាន​ឲ្យ​ដឹងថា “​ជាធម្មតា​ក្នុង​កម្មវិធី​ជួបជុំ​ផ្សេងៗ យើង​តែងមាន​ការលេង​សើច ហើយ​ជាទូទៅ​ខ្ញុំ ក៏​មិនមែន​លេងសើច​ជាមួយ​តែ​ស​ក្ខ​ណា​ដែរ សូម្បីតែ​កញ្ញា តូ​តា កញ្ញា ទឹម រដ្ឋា និង តារា​ស្រី​ផ្សេងទៀត ក៏​ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​។ ដូចនេះ មិន​មានអី​ខុស​ទេ ហើយ​ណាមួយ​ទៀត​ក៏​មិន​ចម្លែក​ដែរ ព្រោះថា បើ​ស្រលាញ់គ្នា​មែន គឺ​ខ្ញុំ​មិន​ខ្លាច​និង​បង្ហាញ​ទេ ព្រោះថា​ខ្ញុំ​កំលោះ ហើយ​ស​ក្ខ​ណា​នៅ​ក្រមុំ ដូចនេះ​មិនមាន​អី​ប្លែក​នោះទេ ” ។​


 ពេលដែល​សួរថា តើ​លោក​មាន​ចំណាប់អារម្មណ៍ និង​មានកូន​ចិត្ត​លួច​ស្រលាញ់ ស​ក្ខ​ណា ទេ បន្ទាប់ពី​មាន​អ្នក​ផ្គូរ​ផ្គង​ជាមួយនឹង ស​ក្ខ​ណា បែបនេះ​?


 លោក សុធា បាន​បន្តថា “​ស​ក្ខ​ណា គាត់​ជាម​នុស្ស​ស្រី ដែលមាន​ច​រិ​ក​លក្ខណៈរ​ស់រាយ​រាក់ទាក់ ដែលមាន​លក្ខណៈ​ជាម​នុស្ស​ស្រី​ពិតៗ ហើយ​ខ្ញុំ​គិតថា គាត់​ពិតជា​ល្អ ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត និង​មិន​ថា​អី​ទេ បើសិន​រឿងនេះ​កើតឡើង​ពិតមែន ”​។​


 សូមបញ្ជាក់ថា លោក អ៊ុន សុធា ជា​ប្រុស​ស្អាត​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN ក្នុង​កម្មវិធី ស្រី​ស្រស់​ប្រុស​ស្អាត ប្រចាំឆ្នាំ​២០០៦​។ បន្ទាប់ពី​ជាប់​ជា​ប្រុស​ស្អាត លោក​ត្រូវបាន​គេ​ជ្រើសរើស​ធ្វើជា​តួ​សម្តែង រហូតមកដល់​ពេលនេះ លោក​ថត​បាន​ខ្សែភាពយន្ត​ចំនួន ៥ រឿង ហើយ​ខ្សែភាពយន្ត​ទី​៦ កំពុងតែបន្ត​ការថត​រាល់ថ្ងៃ មាន​ចំណងជើង​ថា "​បេះ​ដួង​អ្នកការពារ​" នឹងត្រូវ​ចាក់ផ្សាយ បន្ទាប់ពី​រឿង​គូស្នេហ៍​ពីរ​ជាតិ​។ លោក សុធា ដើរតួ​អង្គរក្ស ដែល​ត្រូវ​ហ្វឹកហាត់ នូវ​ក្បាច់ល្បុក្កតោ ដែលជា​ក្បាច់គុណ​បុរាណ​ខ្មែរ​៕








CEN

No comments:

Post a Comment

yes