សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 20, 2011

ក្មេង​ស្រី​​ជំទង់​ម្នាក់​សុដន់​​ទាំងពីរ​​រីក​ធំ​​យារ​ដល់​ចង្កេះ​​មួយ​ចំហៀង​ទម្ងន់​ប្រមាណ​៥​គីឡូ​ក្រាម


  អ្វី​ដែល​គួរ​ឱ្យ​អាណិត​អាសូរ​​ចំពោះ​ក្មេង​ស្រី​ជំទង់​ម្នាក់​ដែល ​ទើបតែ​មាន​​អាយុ​១៤​ឆ្នាំ​សោះ ​ស្រាប់តែ​សុដន់​ទាំង​សង​ខាង​រីក​ធំ​ទៅ​ៗ​រហូត​យារ​ដល់​ចង្កេះ​ដើរ​ទប់ខ្លួន​សឹង​មិន​ជាប់ ដោយសារ​តែ​ខំប្រឹង​យោង​សុដន់​ទាំង​ពីរ​នោះ តែរូប​កាយ​ស្គមស្គាំងទៅវិញ ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​រង់ចាំ​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូវៀត ។



 ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ថុ​ន វ​ណ្ណា អាយុ​៤០​ឆ្នាំ ​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​ង​នប់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ​ប្ដី​ឈ្មោះ​ឡេ​ង វ​ន្នី អាយុ​៣៩​ឆ្នាំ ជា​កសិ​ករ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា កូនស្រី​ដែល​មាន​សុដន់​​រីក​ធំ​ទាំង​សងខាង​យារ​ដល់​ចង្កេះ​នេះ​ឈ្មោះ​វ​ន្នី ចាន់​តារា អាយុ​១៤​ឆ្នាំ ជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​ស្រី​៣​នាក់ រៀន​ថ្នាក់​ទី​៨ នៃ​អនុ​វិទ្យាល័យ ហ៊ុន សែន អង្គ​ព​ពាយ។ ចាប់តាំងពី​កើត​​​មក ​កូនស្រី​របស់​គាត់​មាន​រូបរាង​ដូច​គេ​ដូច​ឯង​ដែរ ទើបតែ​ឈាន​ចូលអាយុ​១៤​ឆ្នាំ​នេះ ក៏​ចាប់​ផ្ដើម​មាន​ដុះ​សុដន់​បន្ដិច ប៉ុន្ដែ​ចាប់ពី​ខែ​កក្កដា ២០១១​ មក ​ស្រាប់តែ​កូនស្រី​របស់​គាត់​ចាប់​ផ្ដើម​មាន​សុដន់​រីក​ធំ​បន្ដិច​ម្ដង​ៗ​រហូត​យារ​ដល់​ត្រឹម​ផ្ចិត​។ នៅ​ថ្ងៃ​ទី​១៥ ធ្នូ​កន្លង​មក​នេះ បាន​នាំ​កូនស្រី​មក​មន្ទីរ​ពេទ្យ​។ ​គ្រូ​ពេទ្យ​​ឱ្យ​សំរាក​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​រង់ចាំ​ធ្វើការ​វះ​កាត់​នៅ​ថ្ងៃ​ទី​២៣ ធ្នូ​ខាង​មុខ​នេះ ។


 ម្ដាយ​ក្មេង​ស្រី​ជំទង់​រូប​នេះ​បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​មេត្ដា​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​កំពុង​ជួប​ការ​ខ្វះខាត​ ដើម្បី​បាន​ព្យាបាល​ជំងឺកូនស្រី។ ​កន្លង​​មកនេះ​មាន​លោក​គ្រូ អ្នកគ្រូ​ដែល​បង្រៀន​កូន​គាត់​​បាន​រៃអង្គាស​កូន​សិស្ស​នៅ​សាលា​យក​មក​ឧបត្ថម្ភ​កូន​របស់​គាត់​បាន​ចំនួន​២០​ម៉ឺន​រៀល​ដែរ និង​ខ្លះ​ទៀត​មក​មើល​ឃើញ​គេ​អាណិត​ក៏​​ឧបត្ថម្ភ​ប្រាក់​បន្ដិច បន្ដួច​៕












កោះសន្តិភាព

No comments:

Post a Comment

yes