សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 14, 2011

សមាគម អង្គការ​ខ្មែរកម្ពុជា​ក្រោម​ចំនួន​១១ ដាក់​ញ្ញាតិជាថ្មីជូន​នាយក​រដ្ឋ​មន្ដ្រី​វៀតណាម​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន​ទាក់​ទង​ខ្មែរ​កម្ពុជា​ក្រោម

 នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា ឆ្នាំ២០១១ នេះ​ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ និង​សមាគមខ្មែរ​កម្ពុជា​ក្រោម​ជ​ាច្រើន​ស្ថាន​ប័ន​បាន​នាំគ្នា​យក​ញ្ញាតិ្ដ​ទៅដាក់​ជូន​នាយក​រដ្ឋ​មន្ដ្រី​វៀត​ណាម​ដាក់​ទៅកាន់​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅកម្ពុជា​សារជា​ថ្មី​ម្ដង​ទៀត​ ។ ពីព្រោះ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១១ ពួក​គេ​បាន​យក​ញ្ញាត្ដិដាក់​ម្ដង​ដែរ​តែត្រូវ​បាន​មន្ដ្រី​ស្ថាន​ទូតវៀត​ណាម​បាន​បដិសេធ​មិន​ទទួល​យក​ញ្ញត្ដិ​របស់​សមាគមខ្មែរ​កម្ពុជា​ក្រោម​ឡើយ​ ។


 លោក សឺន​ ជុំជួន​ ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យដឹង​ថា មាន​អង្គការ​សមាគមខ្មែរ​កម្ពុជា​ក្រោមចំនួន​១១ នៅកម្ពុជា​បានចុះ​ហត្ថលេខា​លើ​លិខិត​មួយច្បាប់​ដាក់​ជូន​លោក​ ង្វៀង តឹងយ៉ុង​ នាយករដ្ឋ​មន្ដ្រី​នៃសាធារណៈរដ្ឋ​សង្គម​និយម​វៀត​ណាម​ដោយ​ស្នើសុំ​ចាត់​វិធានការ​ជា​បន្ទាន់​ទៅលើករណី​មួយចំនួន​ដែល​ទាក់​ទង​សិទ្ធិមនុស្ស​ សិទ្ធិជនជាតិ​ដើម សិទ្ធិព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​ក្រោម​ដែល​សព្វ​ថ្ងៃ​ជា​ទឹក​ដី​វៀតណាម​ខាងត្បូង ។


 លោក​បាន​បន្ដ​ថា តំណាង​ឲ្យព្រះ​សង្ឃ​ និង​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង​១២ លាននាក់​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ជម្រាបជូន​លោក​នាយក​រដ្ឋ​មន្ដ្រី​វៀត​ណាម​ថា យោង​តាម​ការ​តាម​ដាន​និង​អង្កេត​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​របស់​អង្គការ​សមាគម​ខ្មែរ​ កម្ពុជា​ក្រោម​បាន​រក​ឃើញ​ថា បច្ចុប្បន្ន​ស្ថិតនៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ស្ថាប័ន​ពុទ្ធ​សាសនា វៀត​ណាម​ គ្រប់​វត្ដ​អារ៉ាម​ ព្រះពុទ្ធ​សាសនា ខ្មែរ​ត្រូវ​បង្ខំឲ្យប្រើ​ប្រាស់​ត្រា​ ជា​អក្សរវៀតណាម​ និង​ការ​សិក្សារៀន​សូត្រ​អក្សរ​សាស្ដ្រ ខ្មែរ​តាម​វត្ដ​អារាម​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បង្កើត​អង្គការ​សមាគម ហាម​ឃាត់មិនឲ្យ​រៀន​វិញ្ញាសារ​ប្រវត្ដិសាស្ដ្រ​ ភូមិ​សាស្ដ្រ​ និង​ការ​ប្រជុំនយោបាយ​ តស៊ូ​មតិ​ជាដើម ៕








ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes