សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 3, 2011

ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន
ត្រូវបានតែងតាំងជាមេបញ្ឆាការរង
កងទ័ពជើងគោក


ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយពីរ នាយទាហានជាន់ខ្ពស់ នៃកងយោធពល​ខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត អត្តលេខ ០៣៣៨៨៣ ។ ព្រះរាជក្រឹត្យត្រាស់បង្គាប់
ដំឡើងឋានន្តរស័ក្តិនោះ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១០​។ ជាមួយនឹងព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ​នោះ កូនប្រុសច្បងរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន គឺឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ាណែត ក៏ត្រូវបាន
តែងតាំងមុខងារនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ព
ជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ។ អនុក្រឹត្យ ស្តីពីការតែងតាំងមុខងារ នាយទាហាន ដល់លោក
ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបានចុះហត្ថលេខា ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០​។
សូមជំរាបថា ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងមុខងារ ដល់លោកឧត្តមសេនីយ៍ទោ
ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១០ នៅទីស្តីការក្រសួងការពារជាតិ។ លោកនាយឧត្តមសេនីយ៍ ផ្កាយមាស ៤ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្ត
ផ្កាយពីរ ដល់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ។ សូមរម្លឹកថា កូនប្រុសច្បងរបស់លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន ទទួលបានសញ្ញាប័ត្រផ្នែកយោធា មកពីសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋ
អាមេរិក West Point រួមទាំងសញ្ញាប័ត្រជាច្រើនទៀត​។ លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីជាអគ្គមេបញ្ជាការរងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ
អង្គភាពកងកម្លាំងប្រឆាំងអំពើភេរវកម្ម ។
សូមជម្រាបថា លោកឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត កូនប្រុសបង្កើតរបស់លោកនាយករដ្ឋ
មន្ត្រី ហ៊ុន សែន មានមុខងារដូចជា មេបញ្ឆាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេរវកម្ម និង
ជាប្រធាននាយកដ្ឋានពិសេស នៃលេខាធិការដ្ឋានគណកម្មាធិការជាតិប្រឆាំងភេរវកម្ម
(ថ្ងៃ២៩ មករា ២០០៨)។ នៅថ្ងៃ២៦ ខែមករា ឆ្នាំ២០០៩ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ត្រូវបាន
តម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៏ត្រីនាយអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ។ នៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០១០ ត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៏ទោនាយទាហានជាន់ខ្ពស់នៃកងខេមរភូមិន្ទ។
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១០ ឧត្តមសេនីយ៏ទោ ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ឆា
ការរង នៃបញ្ឆាករាដ្ឋានអង្គរក្ស និងជានាយសេនាធិការចម្រុះអគ្គបញ្ឆាការដ្ឋាន។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ ឧត្តមសេនីយ៏ទោ ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ឆាការរងនៃបញ្ឆាការដ្ឋាន
កងទ័ពជើងគោក និងសញ្ញាប័ត្រជាច្រើនទៀត​។
លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងកងអង្គរក្សរបស់​
លោកនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការអង្គភាពកងកម្លាំងប្រឆាំងអំពើភេរវកម្ម​៕

No comments:

Post a Comment

yes