សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 15, 2016

គណបក្សសង្គ្រោះជាតិ មានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់ គជប ក្នុងការជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការរង


លោក អេង ឆៃអ៊ាង និងសហការី ចូលជួបសួរសុខទុក្ខសកម្មជនគណបក្សចំនួន១៥រូប ដែលកំព...

សហរដ្ឋអាមេរិក កំពុងអន្តរាគមន៏ករណីលោក មាជ សុវណ្ណារ៉ា ដើម្បីសេរីភាព​ក្នុងការនៅ ក្រៅពន្ធនាគារ ក្នុងនាមពលរដ្ឋអាមេរិកមួយរូប
ដោយ៖វីរជន

មន្រ្តីកុងស៊ុល សហរដ្ឋអាមេរិកថ្លែងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចអគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កំពុងតែបន្តកិច្ចការនយោបាយការទូត និងកិច្ចការច្បាប់​ចំ​ពោះ​ករណីឃុំខ្លួនលោក មាជ សុវណ្ណារ៉ា ដែលជាមន្រ្តីជាន់ខ្ពស់ទទួល​បន្ទុកកិច្ចការ​ប្រធាន​នា​យក​ដ្ឋានពត៌មាន និងប្រពន្ធ័ផ្សព្វផ្សាយ គណបក្សសង្រ្គោះជាតិ​ ក្នុងនាមរូបលោក​ជាពល​រដ្ឋអាមេរិកាំង។

ការថ្លែងបែបនេះ គឺធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់កុងស៊ុល នៃស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បានចូលជួបលោក មាជ សុវណ្ណារ៉ា នៅក្នុងពន្ធនាគារព្រៃស ព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០១៦នេ:។

ការចូលជួបសួរសុខទុក្ខបញ្ហាសុខភាព និងជំរាបប្រាប់ពីដំណឹងនានាអោយដល់​លោក​ មាជ សុវណ្ណារ៉ា គឺធ្វើឡើងបន្ទាប់ពី២ថ្ងៃក្រោយ ដែលកូនស្រីច្បងរបស់លោក បាន​សរសេរលិខិត មួយច្បាប់ទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​គោលបំណង ស្នើ​សុំអន្តរាគមន៌ ចំពោះភាពអយុត្តិធម៌មកលើឪពុករបស់ខ្លួន ​ដោយតុលាការ​កម្ពុជា ដែលរងឥទ្ធិ​ពល​នយោបាយ ពីអ្នកមានអំណាចនៅពីក្រោយខ្នង ​តាមរយះការដឹក​នាំ​រ៣៧ឆ្នាំ ដែលមាន​តែ​ភាព​អយុត្តិធម៌ ការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ។

កូនស្រីច្បង លោក មាជ សុវណ្ណារ៉ា កញ្ញា មាជ សុជាតា បញ្ជាក់ថា ឪពុករបស់ខ្លួន បានធ្វើកិច្ច​កា​រសេរីភាពសំរាប់ពលរដ្ឋខ្មែរ មិនមែនជារឿងឧក្រិដ្ឋឡើយ។ លិខិតផ្លូវការរបស់កញ្ញា មាជ សុជាតា ផ្ញើរទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០​១៦ ត្រូវបានមន្រ្តីកុងស៊ុល កាន់នាំយកមកជូនលោក មាជ សុវណ្ណារ៉ា​ ផងដែរ ​នៅថ្ងៃ​សុក្រ​នេះ​ ក្នុងការចូលជួបលោក។

សហរដ្ឋអាមេរិក និងត្រូវជួបជាមួយមេដឹកនាំអាស៊ានទាំង១០ នៅក្នុងជំនួប អាស៊ាន-អាមេរិក ដើម្បីនិយាយពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម និងនយោបាយការទូត សន្តិសុខតំបន់​ផង​ដែរ​។ហើយក្នុងនោះក៏មានប្រទេសកម្ពុជា អាចត្រូវមានជំនួបទ្វេភាគីជាមួយសហរដ្ឋអាមេរិក និ​យាយ​ពីដៃគូបង្កើនពាណិជ្ជកម្ម ការវិនិយោគ ការស្នើសុំអោយមានការលុបបំណុល​ប្រាក់ជិត​៤០០លានដុល្លារអាមេរិក ដែលកម្ពុជាជំពាក់នៅក្នុងរបបដឹកនាំដោយលោក​សេនាប្រ​មុខ​លន់​នល់។ប៉ុន្តែការរំពឹងទុកនេះ កម្ពុជាអាចនឹងរងការជួបនូវឧបសគ្គពីបញ្ហាការរំលោភសិទ្ធិមនុស្ស​ក្នុង​ការនិយាយដល់ការសុំអោយមានការលុបបំណុលពីសហរដ្ឋអាមេរិកនោះ។

ទាំងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏ដូចរដ្ឋសភាសហរដ្ឋអាមេរិក និងអង្គការសិទ្ធិ​មនុស្ស​អន្តរជាតិធំៗ មានមូលដ្ឋាននៅទឹកដីលទ្ធិប្រជាធិបតេយ្យពិភពលោកមួយនេះ សុទ្ធ​តែ​បាន​រិះគន់ពីការដឹកនាំរបស់រដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន ពោរពេញទៅ​ដោយ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស ប្រពន្ធ័តុលាការរងនូវសំពាធនយោបាយ និងអំពើពុករលួយ ជា​ដើម។

ដូចជាករណី ការធ្វើទុកបុកម្នេញទៅលើមេដឹកនាំ មន្រ្តី និងសកម្មជនបក្សសង្រ្គោះជាតិ មន្រ្តី​បរិស្ថាន រួមទាំងសកម្មជនធ្វើការផ្នែកសិទ្ធិមនុស្សផ្សេងទៀត ដែលរងគ្រោះក្រោមហេតុ​ផល​នយោបាយពីអ្នកកាន់អំណាច។

អ្នកវិភាគយល់ឃើញថា លោក ហ៊ុន សែន នឹងអាចបង្ហាញពីការវិវត្តន៏នូវនយោបាយអ្វីថ្មីមួយ មុនពេលលោកធ្វើដំណើរទៅកាន់វេទិកាអាស៊ាន-អាមេរិក នៅពាក់កណ្តាល​ខែកុម្ភះ ឆ្នាំ២០១៦ នេះ។គឺការស្រាយចំណងនយោបាយទៅរកការចចារគ្នា រវាងបក្សប្រជាជនកម្ពុជា និងបក្ស​សង្រ្គោះជាតិ ក្នុងដំណោះស្រាយជម្លោះផ្នែកនយោបាយ ជាកាដូសំរាប់នយោបាយការទូត​ជា​មួយសហរដ្ឋអាមេរិក គឺការដោះលែងមន្រ្តី និងសកម្មជនទាំង១៥រូបរបស់បក្សសង្គ្រោះជាតិ ។

គួរជំរាបផងដែរថា នៅវេលាម៉ោង២រសៀល ថ្ងៃទី១៥ មករានេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិ ដែលដឹកនាំដោយ លោក អេង ឆៃអ៊ាង ក៏និងអញ្ជើញចូលជួបសួរសុខទុក្ខលោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សចំនួន១៤រូបផ្សេងទៀត នៅពន្ធនាគារព្រៃសផងដែរ៕

តំណាងគណបក្សសង្រ្គោះជាតិ ២រូប ចូលរួមសង្កេតការបោះឆ្នោតនៅតៃវ៉ាន់ ដើម្បីដកស្រង់យកបទពិសោធន៍ក្នុងការផ្លាស់ប្ដូរសម្រាប់កម្ពុជា


ដោយ៖ សស៊ីណា

តំណាងគណបក្សសង្រ្គោះជាតិ ចំនួន២រូប បានចូលរួមសង្កេតការណ៏បោះឆ្នោត នៅប្រទេស​តៃ​វ៉ាន់ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីលើកទី១៤ ដើម្បីសិក្សាស្វែងយល់ពី​បទ​ពិសោធន៍ យុទ្ធសាស្រ្ដនយោបាយ និងស្ថានភាពទូទៅនៃគណបក្ស​ប្រឆាំងរបស់​ប្រទេស​នៅ​​ក្នុង​តំប​ន់អាស៊ី និងជុំវិញពិភពលោក ក្នុងគោលដៅឆ្ពោះទៅកាន់មាគ៌ានៃការផ្លាស់​ប្ដូរថ្នាក់​ដឹក​​នាំជាតិ តាមបែបប្រជាធិបតេយ្យ។

ដំណើរបេសសកម្មសង្កេតការណ៏បោះឆ្នោតនេះ មានការចូលរួមដោយតំណាងគណបក្ស​សង្រ្គោះ​​ជាតិ២រូបគឺ លោក កែវ ភិរម្យ អ្នកតំណាងរាស្រ្ដ មណ្ឌលក្រចេះ និងកញ្ញា កឹម មនោ​វិទ្យា អគ្គនាយិការរង នៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ គណបក្សសង្រ្គោះជាតិ ដើម្បី​ចូល​​រួម​​ពិនិត្យ អង្កេតតាមដាន ដំណើរការទិដ្ឋិភាពទូទៅនៃការបោះឆ្នោត និងការអនុវ​ត្តប្រ​ជា​ធិប​​តេយ្យ​​នៅប្រទេសតៃវ៉ាន់ ជាពិសេសយុទ្ធសាស្រ្ត ផែនការណ៏សកម្មភាព និងយន្ដការ​ប្រ​កួត​​ប្រជែង​​របស់​គណបក្សប្រឆាំង នៅប្រទេសតៃវ៉ាន់ ព្រោះ​គណបក្ស​ប្រជាធិប​តេយ្យ​ជឿន​លឿន​​ដែលជា​គណ​បក្សប្រឆាំងនេះ រំពឹងទុកថា​ ខ្លួននឹងឈ្នះឆ្នោតដឹកនាំរ​ដ្ឋាភិបាល​នៅថ្ងៃ​ទី១៧ មករា ខាងមុខនេះ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ទទួលជួបពលរដ្ឋរង​គ្រោះ​រៀងរាល់ថ្ងៃសុក្រ ក្នុងសប្តាហ៏នីមួយៗ ដើម្បីស្តាប់បង្វល់ និងដោះស្រាយបញ្ហា​ជូនពួកគាត់

ដោយ៖យ៉ន លីណេត

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រចាំការ នៅការិយាល័យ​តំណាងរាស្ត្រ មណ្ឌលព្រៃវែង​ដើម្បី​ទទួល​ជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ ដើម្បី​ជួយ​រក​ដំណោះស្រាយ ។

លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការចុះជួបផ្ទាល់ ដើម្បីសិក្សាស្វែងយល់ ពីបញ្ហាដល់មូលដ្ឋាន និងជួបផ្ទាល់នៅការិយាល័យតំណាងរាស្រ្ត គឺជា​ការធ្វើវិមជ្ឈការអំណាចមួយដល់ថ្នាក់ដឹកនាំ ក្នុងការធ្វើការងារយ៉ាងមានប្រសិទ្ធភាព និងប្រ​សិទ្ធ​ផលសម្រាប់ប្រជាជាតិផងដែរ ។

លោកបានបន្តទៀតថា ការិយាល័យតំណាងរាស្ត្រ មណ្ឌលព្រៃវែង ស្វាគមន៍អ្នកតំណាង​រាស្ត្រ​មណ្ឌលព្រៃវែងទាំង១១រូប អាចមកប្រចាំការដើម្បីទទួលជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ ដើម្បីជួយរកដំណោះស្រាយ ក្នុងភាពជាតំណាង ហើយ​សេវាបម្រើរាស្ត្រ កាន់តែច្រើន គឺកាន់តែប្រសើរ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជាតិ ។

Thursday, January 14, 2016

កូនស្រីច្បងលោក មាជ សុវណ្ណារ៉ា ស្វែងរកអន្តរាគមន៏ ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា

ដោយ៖វិទ្យុសង្គ្រោះជាតិ

កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា បានសម្រេចចិត្ត សរសេរលិខិតមួយច្បាប់ ទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងគោលបំណងស្នើសុំអន្តរាគមន៏ពីរូបលោក ចំពោះភាពអយុត្តិធម៌ទៅលើឪពុករបស់ខ្លួន ដែលមានសញ្ជាតិអាមេរិក ដោយប្រពន្ធ័តុលាការខ្មែរ ដែលរងឥទ្ធិពលនយោបាយ ពីសំណាក់អ្នកមានអំណាច កាត់ទោស ជាប់ពន្ធនាគារ២០ឆ្នាំ នៃការចោទពីបទឧក្រិដ្ឋ ជាមេដឹកនាំកុប្បកម្ម ដែលផ្ទុយពីសកម្មភាពរបស់ឪពុកខ្លួន ដោយគ្រាន់តែធ្វើការផ្សព្វផ្សាយពង្រីក ពីសេរីភាពតែប៉ុណ្ណោះ ។

ការសរសេរលិខិត ទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ធ្វើឡើងក្នុងសប្តាហ៌នេះ ស្របពេលដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី១៥និង១៦ ខែកុម្ភះ ឆ្នាំ២០១៦ ខាងមុខនេះ។

នៅក្នុងលិខិតនោះ កញ្ញា មាជ សុជាតា ហៅ សាម៉ែនតា បានរៀបរាប់ពីអំណាចរបស់លោកហ៊ុន សែន ដែលក្តោបក្តាប់អំណាច៣៧ឆ្នាំនៅកម្ពុជា រួមជាមួយការរំលោភសិទ្ធិមនុស្ស និងករណីហិង្សាវាយមកលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ជាដើម។

ពលរដ្ឋរងគ្រោះដីធ្លី២៥៣គ្រួសារ នៅខេត្តព្រះវិហារ​ ស្វែងរកអន្តរាគមន៏​ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង

ដោយ៖យ៉ន លីណេត

ប្រជាពលរដ្ឋចំនួន២៥៣គ្រួសារ មកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅ​ថ្ងៃទី១៤ ខែមករានេះ បានលើកគ្នាមកតវ៉ាដាក់ញត្តិ នៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៏ ករណី​ប្រធានអាជ្ញាធរជាតិព្រះវិហារ ឃុបឃិតគា្ន ជា​មួយ​អាជ្ញាធរខេត្ត យកគ្រឿងចក្រ​ ឈូស​ឆាយ រុះរើ និងវាយកំទេចផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ ព្រមទាំង​បណ្ដេញពួ​ក​គាត់​ចេញ​ពី​ភូមិ ។

ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលឡើងមកតវ៉ា អ្នកស្រី សាត ញេប បាន​អោយ​ដឹង​ថា អាជ្ញាធរបានឃុបឃិតគ្នា នាំកងកម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រទៅឈូស​ឆាយ​ផ្ទះ​សម្បែង​របស់ពួកគាត់ ដោយឲ្យពួកគាត់ទៅនៅកន្លែងថ្មី ប៉ុន្តែលោកស្រីថា តំបន់ដែល​អាជ្ញាធរ​ឲ្យ​​ពួក​គាត់​ទៅរស់នៅ ជាតំបន់មិនអាចរស់នៅបាន សម្បូរទៅដោយ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះផ្សេងៗ ​មួយវិញទៀតតំបន់នោះក៏គ្មានប្រភពទឹក គ្មានភ្លើង​ ទៀតផង ។

គណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រ ប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ក្នុងការបញ្ចេញមតិ


ដោយៈសស៊ីណា

សង្គមជាតិមួយ អាចរីកចម្រើនរុងរឿងទៅបាន គឺអាស្រ័យទាំងស្រុងទៅលើលើក្បាលម៉ាស៊ីន ដឹកនាំជាតិ និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ហេតុនេះ គណបក្សសង្រ្គោះជាតិ យល់ ឃើញថា ស្ថានភាពសីលធម៌សង្គមខ្មែរនាពេលបច្ចុប្បន្ន ហាក់មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិ សេស គឺសីលធម៌នៃការបញ្ចេញមតិនានា ដោយការប្រើប្រាស់នូវពាក្យសម្តីអសុរោះ ឬការជេរ​ប្រមាថ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសិទ្ធិអ្នកដទៃ ។

ដូចនេះ ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ និងសាសនាទាំងអស់ មេត្តាគោរពច្បាប់ និងគោលការណ៍ទូទៅនៃរបបប្រជាធិបតេយ្យសេរី ព្រមទាំងពង្រឹងនូវឯក​ភាពជាតិកម្ពុជា។

យោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណបក្សសង្រ្គោះជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០​១៦ គណបក្សសង្រ្គោះជាតិ សម្រេចអំពាវនាវ ស្នើសុំឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជន យុវ​នារី ដែលជាសសរទ្រូង និងជាអនាគតអ្នកដឹកនាំជាតិខ្មែរទាំងអស់ មេត្តាប្រកាន់ភ្ជាប់នូវ​សីល​ធម៌ ភាពថ្លៃថ្នូរ គោរពច្បាប់ និងសិទ្ធិគ្នាទៅវិញទៅមក ដោយបញ្ជ្រៀសនូវការប្រើប្រាស់ វប្ប​ធម៌​លាបពណ៌ ឬការជេរប្រមាថ និងការរិះគន់ដោយគ្មានគោលការណ៍នៅ​ក្នុងការបញ្ចេញមតិ​នានា​តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ។

Sunday, January 10, 2016

ការតស៊ូ អត់ធ្មត់ ព្យាយាម របស់គណបក្សសង្គ្រោះជាតិ ជាដំណើរឆ្ពោះ ទៅរកជ័យជំនះ

លោកប្រធាន​ ស្តីទី​ ជួបសំណេះសំណាលជាមួយសកម្មជន​ ខេត្តព្រៃវែង

គណបក្សសង្គ្រោះជាតិ បើកចិត្តទូលាយក្នុងការទទួលយកអ្នកស្នេហាជាតិ

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋាន មានតួនាទីសំខាន់ បំផុត

រដ្ឋាភិបាល ជាអ្នកទទួលបន្ទុក ក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងពលរដ្ឋ